អំពីយើង
មន្ទីរពេទ្យអេស–ស្ប៉ាញ
មន្ទីរពេទ្យអេស-ស្ប៉ាញ – បច្ចេកវិទ្យាសម្រាប់ជីវិត
មន្ទីរពេទ្យអេស-ស្ប៉ាញព្យាបាលជម្ងឺរបស់អ្នកតាមមូលហេតុជាជាងព្យាបាលរោគសញ្ញាឬអាការៈរបស់អ្នក ដូច្នេះអ្នកនឹងទទួលបានការព្យាបាលហើយជាសះស្បើយរយៈពេលវែង។
ជំងឺដែលមានការឈឺចាប់រ៉ាំរ៉ៃជារឿយៗត្រូវបានព្យាបាលដោយថ្នាំបំបាត់ការឈឺចាប់។ ប្រសិនបើយើងមិនព្យាបាលជំងឺពីឬសគល់នៃមូលហេតុជំងឺទេ ពេលអស់ជាតិថ្នាំ នោះការឈឺចាប់នឹងវិលត្រលប់មកវិញ។
នៅមន្ទីរពេទ្យអេស-ស្ប៉ាញ “យើងខិតខំស្វែងរកមូលហេតុនៃជំងឺរបស់អ្នក មុនពេលចាប់ផ្តើមការព្យាបាល ព្រោះយើងជឿថា ការស្វែងរកមូលហេតុនៃការឈឺចាប់របស់អ្នក គឺជាវិធីត្រឹមត្រូវក្នុងការព្យាបាលជម្ងឺឈឺរ៉ាំរ៉ៃរបស់អ្នក មិនថាឈឺខ្នង ឈឺក ឈឺក្បាល ឬការឈឺចាប់ផ្សេងទៀតនោះទេ។ នៅពេលដែលយើងរកឃើញមូលហេតុពិតប្រាកដនៃការឈឺចាប់ នោះយើងផ្តល់ការព្យាបាលដែលត្រឹមត្រូវដែលធ្វើឲ្យអ្នកជាសះស្បើយជារៀងរហូត ហើយអ្នកនឹងមិនចាំបាច់ពឹងផ្អែកលើថ្នាំបំបាត់ការឈឺចាប់ទៀតទេ។
យើងនៅមន្ទីរពេទ្យអេស-ស្ប៉ាញជឿថាទស្សនវិជ្ជាលើការព្យាបាលរបស់យើងគឺជាវិធីល្អបំផុតក្នុងការព្យាបាលជំងឺដែលទាក់ទងនឹងការឈឺចាប់ឆ្អឹងខ្នង ក និងចង្កេះ។
មន្ទីរពេទ្យអេស-ស្ប៉ាញ៖ យើងព្យាបាល យើងថែទាំ

ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ៖ មន្ទីរពេទ្យឯកទេសឆ្អឹងខ្នងដែលគួរឱ្យទុកចិត្តបំផុត។
